ខ្មែរប៉ុស្ដិ៍ Close

ប្រជាជនចិនដាក់ឈ្មោះថ្មីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «បុរសសង្ហារដើរបញ្រ្ចាសទិស»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
ប្រជាជនចិនដាក់ឈ្មោះថ្មីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «បុរសសង្ហារដើរបញ្រ្ចាសទិស» ប្រជាជនចិនដាក់ឈ្មោះថ្មីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «បុរសសង្ហារដើរបញ្រ្ចាសទិស»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ប្រជាជនចិនបានដាក់ឈ្មោះថ្មីឱ្យលោកថា «បុរសសង្ហាដើរបញ្រ្ចាសទិស» ក៏ព្រោះថាប្រទេសនានាបានរើសអើងចិន បិទជើងហោះហើរជាមួយប្រទេសចិន ស្របពេលដែលចិនកំពុងជួបវិបត្តិមេរោគ COVID-19 តែផ្ទុយទៅវិញ កម្ពុជាមិនត្រឹមតែមិនរើសអើងចិននោះទេ ថែមទាំងហ៊ានធ្វើដំណើរទៅទស្សនកិច្ច នៅទីក្រុងប៉េកាំងទៀតផង។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកដែលមិនបិទជើងយន្តហោះពីចិន និងការសម្រេចចិត្តផ្សេងៗពាក់ព័ន្ធនឹងបញ្ហាជំងឺនេះគឺជារឿងដ៏ត្រឹមត្រូវបំផុតដោយសារ នៅកម្ពុជាពុំមានករណីជំងឺកូរ៉ូណានោះឡើយ លើកលែងតែករណីឆ្លងជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុដែលបានជាសះស្បើយត្រឡប់ទៅចិនវិញនោះ៕

អត្ថបទទាក់ទង