ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋបានជាង ៩២% ទូទាំងប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1051
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋបានជាង ៩២% ទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋបានជាង ៩២% ទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាក្រពិតមែន ប៉ុន្តែយើងមានការទទួលខុសត្រូវចំពោះអាយុជីវិតប្រជាពលរដ្ឋហើយយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានជាង៩២%ទូទាំងប្រទេស។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS ព្រៃវែង » ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាក៏កំពុងអនុវត្តផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនកុមារផងដែរ ដែលចំណុចនេះហើយដែលបង្ហាញឱ្យឃើញថាយើងបានជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរបស់យើងពីការស្លាប់ដោយសារជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវឱ្យប្រជាពលដ្ឋទាំងអស់បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ខណៈរាជរដ្ឋាភិបាលកំពុងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួននៅក្នុងប្រទេសផងដែរ៕

អត្ថបទទាក់ទង