ខ្មែរប៉ុស្ដិ៍ Close

ប្រទេសកាណាដានឹងបញ្ជូនអាវុធធន់ធ្ងន់ និងប្រាក់កម្ចី ៥០០លានដុល្លារ ទៅឱ្យអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងលទ្ធភាពនៃការកើតមានសង្គ្រាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 67
ប្រទេសកាណាដានឹងបញ្ជូនអាវុធធន់ធ្ងន់ និងប្រាក់កម្ចី ៥០០លានដុល្លារ ទៅឱ្យអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងលទ្ធភាពនៃការកើតមានសង្គ្រាម ប្រទេសកាណាដានឹងបញ្ជូនអាវុធធន់ធ្ងន់ និងប្រាក់កម្ចី ៥០០លានដុល្លារ ទៅឱ្យអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងលទ្ធភាពនៃការកើតមានសង្គ្រាម

ប្រទេសកាណាដាកំពុងបញ្ជូនអាវុធធន់ធ្ងន់ទៅឱ្យប្រទេសអ៊ុយក្រែន និងបានផ្តល់ប្រាក់កម្ចីដល់ទីក្រុង Kyiv ចំនួនកន្លះពាន់លានដុល្លារ ខណៈដែលប្រទេសនៅអឺរ៉ុបខាងកើតមួយនេះកំពុងប្រឈមមុខនឹងសង្គ្រាមដែលអាចកើតមានជាមួយរុស្ស៊ី។

នាយករដ្ឋមន្ត្រី Justin Trudeau បាននិយាយកាលពីថ្ងៃចន្ទថា «រដ្ឋាភិបាលរបស់លោកបានយល់ព្រមនាំចេញនូវឧបករណ៍ធន់ធ្ងន់ និងគ្រាប់រំសេវ ដែលមានតម្លៃសរុបចំនួន ៧,៨ លានដុល្លារ ទៅកាន់ប្រទេស
អ៊ុយក្រែន»។

នេះជាលើកទីមួយហើយដែលកាណាដាបានយល់ព្រមបញ្ជូនអាវុធអាវុធធន់ធ្ងន់បែបនេះទៅឱ្យអ៊ុយក្រែន ចាប់តាំងពីភាពតានតឹងបានចាប់ផ្តើមកើនឡើងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

លោក Trudeau បានឱ្យដឹងថា «ការដឹកជញ្ជូនអាវុធត្រូវបានអនុម័ត ដោយសារភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ហើយនេះក៏ជាការឆ្លើយតបទៅនឹងសំណើរបស់ទីក្រុង Kyiv ផងដែរ»។

លោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់លម្អិតអំពីអាវុធដែលត្រូវបានបញ្ជូនទៅនោះទេ ក៏ប៉ុន្តែប្រភពរដ្ឋាភិបាលចំនួនពីរ ដែលបានដឹងអំពីរឿងនេះបាននិយាយថា «វារួមមានកាំភ្លើងវែង, កាំភ្លើងយន្ត, កាំភ្លើងខ្លី, កាំភ្លើងប្រភេទ Carbines ក៏ដូចជាកែវយឹតសម្រាប់ប្រើជាមួយកាំភ្លើង»។

ឥឡូវនេះ ប្រទេសកាណាដាបានចូលរួមជាមួយសហរដ្ឋ អាមេរិក, ចក្រភពអង់គ្លេស, ប៉ូឡូញ, សាធារណរដ្ឋឆេក, ហូឡង់និងលីទុយអានី ក្នុងការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន។

លោក Trudeau បាននិយាយថា «ចេតនារបស់បណ្តាសម្ព័ន្ធមិត្តលោកខាងលិចក្នុងការផ្តល់ជំនួយនេះគឺដើម្បីរារាំងការឈ្លានពានរបស់រុស្ស៊ី។ ប្រទេសកាណាដានឹងបន្តគាំទ្រប្រទេសអ៊ុយក្រែនក៏ដូចជាឯករាជ្យភាព, បូរណភាព,អធិបតេយ្យភាពនិង សិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន»៕