សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៤,០៣២,៣៤៨នាក់ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា
គិតត្រឹមល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០៣២,៣៤៨នាក់ ក្នុងនោះអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ១៣,១៩១,៤៣២នាក់ និងអ្នកដែលបានចាក់ដូសទី៣រួចរាល់ មានចំនួន ២,០១១,៩៦០នាក់។
ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងក្នុងគោលដៅ ១០លាននាក់ គឺកើនបានចំនួន ១០០.៤៧% និងបើធៀបនឹងប្រជាជន ១៦លាននាក់ គឺកើនបានចំនួន ៨៧.៦១%។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមមនុស្ស៖
- អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៩៨.៤១% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់
- អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ១០៣.៥០% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៨៩៧,៣៨២នាក់
- អាយុ ៥ឆ្នាំ បានចំនួន ៧២.១៥% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ៣០៤,៣១៧នាក់។
របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖