ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន៖ អតីតមេខ្លោងបក្សប្រឆាំងគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 67
លោក សុខ ឥសាន៖ អតីតមេខ្លោងបក្សប្រឆាំងគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក សុខ ឥសាន៖ អតីតមេខ្លោងបក្សប្រឆាំងគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចាត់ទុកថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាពេលនេះ គឺជាអតីតមេក្លោងបក្សប្រឆាំង ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត។ អតីតមេក្លោងគណបក្សប្រឆាំង ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចង់សម្តៅទៅកាន់នេះ ទំនងជាគ្មាននរណាក្រៅពី លោក សម រង្ស៊ី និងលោក កឹម សុខា ដែលម្នាក់បំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរកុំទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា ខាងមុខនេះ និងម្នាក់ទៀតកំពុងជាប់សង្ស័យពាក់ព័ន្ធនឹងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលយកគម្រូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការពិត បានបង្ហាញច្បាស់ថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាមេក្លោង បញ្ជាឱ្យអតីតបក្សប្រឆាំងធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគម្រូតាមប្រទេសយូហ្គោស្លាវី និងស៊ែបី ហើយក៏ជាអ្នកយកផែនការបរទេស មកអនុវត្តក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ផងដែរ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាអ្នកផ្តាច់ជំនួយមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចង់ធ្វើឱ្យរាំងស្ទះដល់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាអ្នកកាន់ជើង និងគាំទ្រពួកឧទ្ទាមក្រៅច្បាប់ និរទេសនៅឯនាយសមុទ្រដែលកំពុងឃោសនាញុះញង់ មិនឱ្យប្រជាជនទៅបោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាអ្នកដែលធ្វើការគាបសង្កត់ដោយវិធីផ្សេងៗ មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអាយ៉ងក្បត់ជាតិរបស់ខ្លួន និងបានរំលោភឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាដែលជារដ្ឋឯករាជ្យ៕

អត្ថបទទាក់ទង