ខ្មែរប៉ុស្ដិ៍ Close

CPP ចេញសេចក្ដីប្រកាសផ្លូវការអំពីលទ្ធផលនៃការចូលរួមមហាសន្និបាតលើកទី១០ នៃ សន្និសីទអន្ដរជាតិគណបក្សនយោបាយអាស៊ី (ICAPP)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកសារ 34
CPP ចេញសេចក្ដីប្រកាសផ្លូវការអំពីលទ្ធផលនៃការចូលរួមមហាសន្និបាតលើកទី១០ នៃ សន្និសីទអន្ដរជាតិគណបក្សនយោបាយអាស៊ី (ICAPP) CPP ចេញសេចក្ដីប្រកាសផ្លូវការអំពីលទ្ធផលនៃការចូលរួមមហាសន្និបាតលើកទី១០ នៃ សន្និសីទអន្ដរជាតិគណបក្សនយោបាយអាស៊ី (ICAPP)

គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយបង្ហាញ អំពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតលើកទី១០ នៃសន្និសីទអន្ដរជាតិ គណបក្សនយោបាយអាស៊ី ICAPP ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។

មហាសន្និបាតនេះ បានផ្ដោតទៅលើប្រធានបទធំៗចំនួន២ រួមមាន ទី១៖តួនាទីរបស់គណបក្សនយោបាយក្នុងការកាត់បន្ថយភាពតានតឹងអន្ដរជាតិ និងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងទី២៖សារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ីក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយ សេដ្ឋកិច្ច និងសង្គមរវាងរដ្ឋ និងរដ្ឋ។

សូមជម្រាបថា លោកស្រី ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ ICAPP សហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប AEPF អនុប្រធានទី២ រដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ជាតំណាង CPP ដើម្បីដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី១០ របស់ ICAPP នាពេលនេះ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖

អត្ថបទទាក់ទង