ខ្មែរប៉ុស្ដិ៍ Close

ផ្ទះទេវតាចំនួន០៤ខ្នងត្រូវបានប្រគល់ជូនទុរគតជនចាស់ជរាគ្មានទីពឹងនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពងចាម

ដោយ៖ ដួង និមល ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 84
ផ្ទះទេវតាចំនួន០៤ខ្នងត្រូវបានប្រគល់ជូនទុរគតជនចាស់ជរាគ្មានទីពឹងនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពងចាម ផ្ទះទេវតាចំនួន០៤ខ្នងត្រូវបានប្រគល់ជូនទុរគតជនចាស់ជរាគ្មានទីពឹងនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពងចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី ហ៊ុន ម៉ាលី បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះប្រគល់ផ្ទះចំនួន០៤ខ្នងដែលជាអំណោយសប្បុរសធម៌របស់លោកឧកញ៉ា ថៃ ជាហួត និងលោកស្រី (ក្រុមហ៊ុន ប៉េង ហួត) ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅក្នុងស្រុក ស្រីសន្ធរ ខេត្តកំពងចាម។ លោកស្រី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងទ្វេតែងគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

អំណោយផ្ទះទេវតាដែលត្រូវប្រគល់ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅពេលនេះគឺ៖
១- ផ្ទះលេខ២៣០ ប្រគល់ជូនលោកយាយ ជាង ប៉ោង អាយុ៧១ឆ្នាំ រស់នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២- ផ្ទះលេខ២៣៦ ប្រគល់ជូនលោកយាយ ចឹក ប៉ូល អាយុ៧៨ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣- ផ្ទះលេខ២៣៧ លោកតា សុខ សឿន អាយុ៧៥ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៤- ផ្ទះលេខ២៦៨ ប្រគល់ជូនលោកតា លន់ អ៊ីម អាយុ៨៦ឆ្នាំ រស់នៅភូមិព្រែករំដេង ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក៏ទទួលបានអំណោយមនុស្សធម៌ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា មួយចំនួនធំផងដែរ។ ក្រុមការងារបានផ្តល់អំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមកចូលរួមអបអរសាទរក្នុងពិធីនោះរួមមាន៖ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស និងថវិកាមួយចំនួនផងដែរ៕

អត្ថបទទាក់ទង