ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩

ដោយ៖Sreyleak | 4 ម៉ោងមុន ព័ត៌មានទូទៅ 64
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ៥២-៥៩

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថានៅថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្រប សម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។

Unofficial Translation
Press Release

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, as well as national and international media outlets, as follows:

On Friday, 5 December 2025, at 9:30 a.m., the Cambodia Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observer Team (AOT), where the AOT listened to a presentation delivered by Mr. Prum Soeun Vathna, Head of the Cambodia-Thailand Joint Survey Team of the State Secretariat for Border Affairs, on the progress of marking border posts No. 52–59 (Kamrieng Commune and Boeung Raing Commune, Kamrieng District, Battambang Province) at Team Site 2, Serei Saophoan City, Banteay Meanchey Province.

According to officials from the State Secretariat of Border Affairs, on the evening of 3 December, the progress of the survey and marking of the temporary border between border posts No. 52–59 in Kamrieng District, Battambang Province, opposite Pong Nam Ron District, Chanthaburi Province, was presented for the AOT. From 27 November to 3 December 2025, the Joint Survey Teams of both sides conducted aerial photography using drones to create a photomap between border posts No. 52–59, covering approximately 6.4 km, equivalent to about 76% of the total work.

It is worth noting that from 8 to 26 November 2025, the Joint Survey Teams of both sides conducted ground work on the border section between border posts No. 52–59, which is approximately 8.3 km long. The team completed the survey work and emplaced 166 temporary border markers on the actual ground.

Based on the above information, the public, including national and international media outlets, is advised to be informed accordingly.

Friday, 5 December 2025.

អត្ថបទទាក់ទង