ខ្មែរប៉ុស្ដិ៍ Close

សូមប្រុងប្រយ័ត្ន! ការឆបោកក្រោមរូបភាពមនោសញ្ចេតនា (Romantic Scam) លើបណ្តាញទំនាក់ទំនងសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 6
សូមប្រុងប្រយ័ត្ន! ការឆបោកក្រោមរូបភាពមនោសញ្ចេតនា (Romantic Scam) លើបណ្តាញទំនាក់ទំនងសង្គម សូមប្រុងប្រយ័ត្ន! ការឆបោកក្រោមរូបភាពមនោសញ្ចេតនា (Romantic Scam) លើបណ្តាញទំនាក់ទំនងសង្គម

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កន្លងក្រុមការងារបានធ្វើការចុះផ្សាយស្តីពីល្បិចឆបោកប្រាក់ផ្សេងៗ របស់ជនខិលខូចដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មានជាមធ្យោបាយ។

ថ្ងៃនេះ ក្រុមការងារសូមលើកយកល្បិចឆបោកដោយប្រើប្រាស់មធ្យោបាយមនោសញ្ចេតនា (Romantic Scam) ដើម្បីរៀបចំគម្រោងទុច្ចរិតទៅលើជនរងគ្រោះ តាមវិធីសាស្ត្រជាសង្ខេបដូចខាងក្រោម៖

១- ជនខិលខូចធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ

២- ជនខិលខូចចាប់ផ្តើមធ្វើការភ្ជាប់ទំនាក់ទំនងជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line,​ Messenger)

៣- ជនខិលខូចធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗរបស់ជនរងគ្រោះលើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ

៤- ជនខិលខូចធ្វើការជជែកលេងជាញឹកញាប់ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួកគេមានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។ល។

៥- នៅពេលដែលជនរងគ្រោះធ្លាក់ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូចចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជាការឆបោកប្រាក់ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មកប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗ​ ជាដើម។

ប្រភពដដែលបានបន្ថែមថា លើសពីនេះក្រុមការងារក៏បានសង្កេតឃើញផងដែរថា មានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពល្មើសពីក្រៅប្រទេស​ (ជនបរទេស) និងមានជនល្មើសមួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ប្រភពដដែលបានបន្ថែមទៀតថា អាស្រ័យដូចជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចនៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថាជាប្រភេទបទល្មើសខាងលើនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង