ក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មាន នគរធំ និងស្នើឲ្យមានការកែសម្រួលឡើងវិញ
លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសបដិសេធន៍ចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន នគរធំ ដែលថា “ប្តីទីប្រឹក្សាសម្តេច ស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅមកដោះស្រាយបញ្ចប់ស្នេហ៍”។
នៅក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា លោក ហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។
លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានស្នើដល់សារព័ត៌មាន នគរធំ ឲ្យធ្វើការកែសម្រួលព័ត៌មាននេះឡើងវិញ និងសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់មុនចេញផ្សាយព័ត៌មាន៕
ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសខាងក្រោមនេះ៖