ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ កំណត់យកស្រុកគោលដៅចំនួន២៩ នៃខេត្តចំនួន២១ សម្រាប់បង្កើតការិយាល័យ ច្រកចេញចូលតែមួយ ក្នុងឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 87

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ស្រុកគោលដៅចំនួន២៩ នៃខេត្តចំនួន២១ សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយ។

ក្នុងសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ បានកំណត់យកស្រុកគោលដៅចំនួន២៩ នៃខេត្តចំនួន២១ សម្រាប់បង្កើតការិយាល័យ ច្រកចេញចូលតែមួយ ក្នុងឆ្នាំ២០១៩ ដូចខាងក្រោម៖

១៖ ខេត្តកណ្តាល៖ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកពញាឮ និងស្រុកមុខកំពូល
២៖ ខេត្តកំពង់ចាម៖ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចំការលើ
៣៖ ខេត្តកំពត៖ ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច
៤៖ ខេត្តសៀមរាប៖ ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី
៥៖ ខេត្តបន្ទាយមានជ័យ៖ ស្រុកថ្មពួក និងស្រុកម៉ាឡៃ
៦៖ ខេត្តព្រះសីហនុ៖ ស្រុកកំពង់សិលា
៧៖ ខេត្តបាត់ដំបង៖ ស្រុកភ្នំព្រឹក
៨៖ ខេត្តតាកែវ៖ ស្រុកគិរីវង់
៩៖ ខេត្តកំពង់ស្ពឺ៖ ស្រុកគងពិសី
១០៖ ខេត្តកំពង់ឆ្នាំង៖ ស្រុកបរិបូណ៍
១១៖ ខេត្តពោធិ៍សាត់៖ ស្រុកក្រគរ
១២៖ ខេត្តត្បូងឃ្មុំ៖ ស្រុកមេមត់
១៣៖ ខេត្តកំពង់ធំ៖ ស្រុកសន្ទុក
១៤៖ ខេត្តព្រះវិហារ៖ ស្រុកជាំក្សាន្ត
១៥៖ ខេត្តមណ្ឌលគិរី៖ ស្រុកកោះញែក
១៦៖ ខេត្តក្រចេះ៖ ស្រុកឆ្លូង
១៧៖ ខេត្តព្រៃវែង៖ ស្រុកកំពង់ត្របែក
១៨៖ ខេត្តកោះកុង៖ ស្រុកមណ្ឌលសីមា
១៩៖ ខេត្តស្ទឹងត្រែង៖ ស្រុកថាឡាបរិវ៉ាត់
២០៖ ខេត្តរតនគិរី៖ ស្រុកកូនមុំ
២១៖ ខេត្តស្វាយរៀង៖ ស្រុករមាសហែក។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានបញ្ជាក់ថា រដ្ឋបាលស្រុកគោលដៅ ដូចបានកំណត់ខាងលើ ត្រូវរៀបចំការិយាល័យច្រកចេញចូលតែមួយ ឲ្យបានសមស្រប តាមប្រកាសលេខ៩២៨ប្រក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យច្រកចេញចូលតែមួយនៅក្រុង ស្រុកខណ្ឌគោលដៅ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃ៖

ប្រភព៖ Fresh News

អត្ថបទទាក់ទង