ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃនឹងរៀបចំសន្និសីទថ្នាក់តំបន់ ស្តីពី​«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកសារ 156

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ​ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បាន​ឲ្យ​ដឹង​ថា​ ដោយមានការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ (IRACM) នៃសាធារណរដ្ឋបារាំង នឹងរៀបចំធ្វើសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នាថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា២០១៨។

សន្និសីទនេះគ្រោងប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ខាងក្រោមនេះ​ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលខ្លឹមសារទាំងស្រុងដូចតទៅ៖

អត្ថបទទាក់ទង