ខ្មែរប៉ុស្ដិ៍ Close

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 79
ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប

នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយដែលស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្ត សៀមរាប គឺជាកន្លែងដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ហើយដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យ ទៅកម្សាន្ដនៅតំបន់នោះ ខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប កំពុងតែរៀបចំផែនទីបង្ហាញ ពី ទីកន្លែងសំខាន់ៗនៅក្នុងតំបន់នោះ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បាន ដឹកនាំមន្រ្តីរបស់ខ្លួនចុះល្បាត និងពិនិត្យមើលតំបន់ដែលមាន សក្តានុ ពលទេសចរណ៍មួយចំនួន មានដូចជា នៅចំណុចពើងច័ន្ទក្រហម ចំណុចដារហាល និង ដារអិល ទីកន្លែងដាក់ចំណីសត្វ ទឹកធ្លាក់ចង្រ្កាន រយ និងល្អាងភ្នំ ដែលតំបន់ទាំងនេះ មានអម ដោយព្រៃឈើដ៍ស្រស់បំព្រង។

បើតាមលោក ម៉ុង ប៊ុនលីម បានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយត្រូវបានបង្កើត ឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ ៩ ១០៤ ហិកតា ដែលធ្វើសកម្មភាព ក្នុងការ អភិរក្ស ព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះ ជាបន្តបន្ទាប់ មិនដែលដាច់។ ដូច្នេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅ សហគមន៍ តែម្តង។

លោកបានបន្តទៀតថា ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើន ហើយប្រជាពល រដ្ឋនៅ តំបន់នេះ មានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាបបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើងនូវជីវភាព សហ គមន៍តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធាន ធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើ ចង្ក្រានរយ។

នៅអនុស្សរណៈនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មី នៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំ និងស្រាវជ្រាវទេសចរណ៍ផ្សង ព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។

លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងកាប់ទន្ទ្រានព្រៃ គួរបញ្ឈប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយៈវិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូល និងថែរក្សាព្រៃឈើយើងក៏នៅគង់វង្សថែមទៀត៕

អត្ថបទទាក់ទង