ខេត្តសៀមរាបចេញសេចក្តីណែនាំស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន អនាម័យ
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីណែនាំស្តីពីការធ្វេីចរាចរណ៍យានយន្តគ្រប់ប្រភេទដេីម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងទីប្រជុំជន ។
ក្នុងសេចក្តីណែនាំនោះរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់រថយន្តដឹកជញ្ជូនទំនិញ រថយន្តសណ្តោងរ៉ឺម៉ក រថយន្តឈ្នួល ឬរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទត្រូវចូលចតក្នុងចំណតទាំងពីរដែលរដ្ឋបាលខេត្តកំណត់ទីតាំងដូចខាងក្រោម ៖
១-ចំណតប៉ែកខាងកើតក្រុង ក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
២-ចំណតប៉ែកខាងលិចក្រុង ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថាការចូលចតក្នុងចំណតទាំងពីរខាងលើគឺចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះតទៅ។ រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថាបងប្អូនដែលជាម្ចាស់យានយន្តគ្រប់ប្រភេទដូចមានក្នុងសេចក្តីណែនាំនេះនឹងចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធរណៈក្នុងក្រុងសៀមរាបអោយកាន់តែប្រសើរឡើងថែមទៀត។
ព័ត៌មានលម្អិតសូមអានខ្លឹមសារនៃសេចក្តីណែនាំដូចខាងក្រោម ៖