ខ្មែរប៉ុស្ដិ៍ Close

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 85
រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងធ្វើការជួសជុលឡើងវិញឆាប់ៗនេះ

រហាត់ទឹកឈើដ៏ធំមួយដែលជាអត្តសញ្ញាណមួយរបស់ខេត្ត មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ នឹងត្រូវរៀបចំពិធីប្រុងពលីជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

បច្ចុប្បន្ន រហាត់ទឹកនេះសល់តែរូបរាង តែមានសភាពពុកផុយ និងខូចខាតធ្ងន់ធ្ងរមិនអាចដំណើរការបានឡើយ។ ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណរបស់ខេត្តសៀមរាប ក៏ដូចជាការផ្តល់នូវតួនាទីដល់រហាត់ទឹកនេះឡើងវិញ អាជ្ញាធរជាតិអប្សរា តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា បានទទួលជំនួយសប្បុរសពីលោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ នូវទឹកប្រាក់ចំនួន ៩ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលរហាត់ទឹកនេះឡើងវិញ។

បច្ចេកទេសនៃការជួសជុលនឹងធ្វើឡើងតាមបច្ចេកទេសទំនើប ប៉ុន្តែរក្សានូវរចនាបទបុរាណ ដែលជាកេរមរតកដូនតា និងរក្សាបានទាំងស្រុងនូវរូបភាពដើមរបស់រហាត់។ ក្រៅតែពីការជួសជុលរហាត់ អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំច្រាំង និងសួនច្បារអមសងខាងជណ្តើរដើម្បី បន្ថែមសោភណ្ឌភាពស្រស់បំព្រងអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា បានស្គាល់ និងបានដឹងច្បាស់ពីគុណតម្លៃវប្បធម៌ជាតិខ្មែរ៕

អត្ថបទទាក់ទង