ខ្មែរប៉ុស្ដិ៍ Close

តុលាការសម្រេចបន្តឃុំខ្លួន លោក រ៉ុង ឈុន ក្នុងសំណុំរឿងស្នើសុំនៅក្រៅឃុំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
តុលាការសម្រេចបន្តឃុំខ្លួន លោក រ៉ុង ឈុន ក្នុងសំណុំរឿងស្នើសុំនៅក្រៅឃុំ តុលាការសម្រេចបន្តឃុំខ្លួន លោក រ៉ុង ឈុន ក្នុងសំណុំរឿងស្នើសុំនៅក្រៅឃុំ

បន្ទាប់ពីសវនាការបានបញ្ចប់ នៅប្រមាណម៉ោង១១ព្រឹកនេះ ចៅក្រមជំនុំជម្រះ លោក លិ សុខា បានប្រកាសម្រេចថា មិនអនុញ្ញាតឲ្យជនត្រូវចោទ រ៉ុង ឈុន បាននៅក្រៅឃុំនោះទេ ដោយចៅក្រមបញ្ជាក់ប្រាប់អង្គសវនាការថា តុលាការចាំបាច់នៅបន្តចំណាត់ការនីតិវិធីចំពោះអ្នកជាប់ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយដើម្បីឲ្យរឿងក្តីនេះឆាប់បញ្ចប់ ជនត្រូវចោទត្រូវនៅក្នុងឃុំដដែល។

សូមបញ្ជាក់ថា បន្ទាប់ពីលើកពេលអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១នេះ បានយកសំណុំរឿងលោក រ៉ុង ឈុន មកធ្វើការជំនុំជម្រះបន្ត ដោយមានការចូលរួមពីមជ្ឈដ្ឋានជាច្រើនដូចជា អង្គទូតនានា អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីលោកបានថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុខេត្តត្បូងឃ្មុំ។ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នេះដែរ យ៉ាងតិច​ណាស់ មានសកម្មជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ ឃុំខ្លួន ខណៈពួកគេនាំគ្នាតវ៉ាករណីចាប់ ខ្លួន អ្នករិះគន់ បញ្ហាព្រំដែនរូបនេះ៕

អត្ថបទទាក់ទង