ខ្មែរប៉ុស្ដិ៍ Close

លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា

លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «លោក រ៉ុង ឈុន ពិតជាត្រូវបានចាប់ខ្លួនមែន ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។

លោក គុជ គឹមឡុង បានបញ្ជាក់ថា បច្ចុប្បន្ន លោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងជូនព័ត៌មានលំអិតនាពេលក្រោយ៕