ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប តម្រូវឱ្យបក្សភ្លើងទៀនដកបេក្ខភាពលោក រ៉ុង ឈុន ចេញ ដោយសារមូលហេតុខាងក្រោមនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 58
គ.ជ.ប តម្រូវឱ្យបក្សភ្លើងទៀនដកបេក្ខភាពលោក រ៉ុង ឈុន ចេញ ដោយសារមូលហេតុខាងក្រោមនេះ គ.ជ.ប តម្រូវឱ្យបក្សភ្លើងទៀនដកបេក្ខភាពលោក រ៉ុង ឈុន ចេញ ដោយសារមូលហេតុខាងក្រោមនេះ

កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ គ.ជ.ប បានចេញលិខិតជូនដំណឹងជាផ្លូវការមួយ ត្រឡប់មកគណបក្សភ្លើងទៀន (CLP) វិញ ឲ្យបំពេញលក្ខខណ្ឌដែលខ្វះខាតលើការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងនោះ គ.ជ.ប ក៏បានតម្រូវឲ្យគណបក្សភ្លើងទៀន ធ្វើការប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសបេក្ខភាពលោក រ៉ុង ឈុន ជាបេក្ខជនពេញសិទ្ធិលំដាប់លេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល ផងដែរ  ដោយសារបុគ្គលរូបនេះត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈឹម និងមិនទាន់មាននីតិសម្បទាឡើងវិញនៅឡើយទេ៕