ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍ការងារកាត់ក្រី និងដកហូតដើមឈើហានិភ័យនៅប្រាសាទព្រះខ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 48
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍ការងារកាត់ក្រី និងដកហូតដើមឈើហានិភ័យនៅប្រាសាទព្រះខ័ន អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍ការងារកាត់ក្រី និងដកហូតដើមឈើហានិភ័យនៅប្រាសាទព្រះខ័ន

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងចុះអនុវត្តការងារកាត់ក្រី និងដកហូតដើមឈើហានិភ័យនៅបរិវេណប្រាសាទព្រះខ័ន។ ការងារនេះធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ ដែលការងារនេះនឹងជួយសម្រួលដល់កិច្ចការអភិរក្ស និងការជួសជុលពង្រឹងប្រាសាទនេះឡើងវិញផង។

ដើមឈើដែលក្រុមការងារកំពុងកាត់ដកហូតចេញរួមមាន ដើមស្រឡៅ២ដើម ពភ្លាប្រើស២ដើម ស្ពង់២ដើម ផ្តៀក១ដើម គគីរ១ដើម ឈើទាល៣ដើម និងស្លែង១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតខ្លាំងគងលើកំពែងប្រាសាទ ដុះលើរានហាលខាងជើង មានជំងឺ ប្រព័ន្ធឬសខ្សោយខ្លាំង និងតួដើមងាប់ទាំងស្រុង។

ចំណែកឯដើមឈើដែលត្រូវកាត់ក្រីមែករួមមាន ដើមស្រឡៅ១ដើម ស្ពង់១ដើម ខ្នុរព្រៃ២ដើម ត្រាង២ដើម និងឈើទាល៣ដើម ស្ថានភាពដើមដុះទ្រេតខ្លាំងក្បែរកំពែងប្រាសាទ ដុះជាប់រោងទងរានហាលខាងលិច និងខាងត្បូងសាលរបាំ ប្រព័ន្ធឬស និងតួដើមរឹងមាំ សណ្ឋានដីជ្រាយមានមែកសាខាច្រើន ដែលត្រូវកាត់ក្រីមែករស់ចំនួន២២មែក និងមែកងាប់ចំនួន៥មែកយកចេញ ដើម្បីជួយសម្រាលតួដើមឈើទាំងនេះ បញ្ជៀសការបាក់រលំ ឬធ្លាក់មែកមកលើប្រាសាទ៕