ខ្មែរប៉ុស្ដិ៍ Close

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រៀបចំការចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រៀបចំការចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ រៀបចំការចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយសារវិបត្តិជំងឺកូវីដជាសកល ចាប់ពីឆ្នាំ២០២០ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានខកខានរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់និងពេញលេញនោះទេ។ ការណ៍នេះបណ្តាលឱ្យមានការរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយប៉ុណ្ណោះ។

ដូចគ្នាដែរ នៅឆ្នាំ២០២១នេះ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ បានប្រើយន្តការបន្ថែមទៀតដើម្បីជួយដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខ ទាក់ទងនឹងកិច្ចការមួយចំនួនដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ជំនួសឱ្យមានអ្នកជំនាញការចំពោះកិច្ចដែលមានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ បានអញ្ជើញអ្នកជំនាញការបរទេសដែលកំពុងជួសជុលនៅតាមការដ្ឋានប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យជួយផ្តល់យោបល់ទៅវិញទៅមកជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញភារកិច្ចនៅតាមការដ្ឋាននានាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។

សូមបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងចុះពិនិត្យការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១។ ក្រោយពីការចុះពិនិត្យរួចរាល់ លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងត្រូវធ្វើរបាយការណ៍រួមដើម្បីដាក់ជូនទៅគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕

អត្ថបទទាក់ទង