ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរសមត្ថកិច្ច គ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរសមត្ថកិច្ច គ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរសមត្ថកិច្ច គ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មានការសង្ស័យពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ និង៣ការ ពារ ឱ្យបានខ្ជាប់ខ្ជួននោះ។

ការលើកឡើងបែបនេះរបស់លោក អ៊ុំ រាត្រី បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើល​ក្រុមគ្រូពេទ្យដែលកំពុងធ្វើការយ៉ាងសកម្មក្នុងដំណើរការយកសំណាកបងប្អូនពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ និងសំណេះសំណាលជាមួយកម្លាំងប្រជាការពារយុវជនស្ម័គ្រចិត្តនៅក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។

លោកបានក្រើនរម្លឹកដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបំពេញការងារយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ពិសេសក្នុងតំបន់ប៉ោយប៉ែតនេះត្រូវ តែបន្តខិតខំរួមគ្នាដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យសំណាកដាក់ឱ្យធ្វើចត្តាឡីស័កករណីរកឃើញលទ្ធផលវិជ្ជមាន បន្តព្យាបាល ការពារទប់ស្កាត់ឱ្យបានការរីករាលនៃជំងឺ កូវីដ-១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យនេះឱ្យឆាប់បញ្ចប់នៅពេលខាង មុខនេះ។

លោកអភិបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវយ៉ាងទទួចសូមឱ្យបងប្អូនដែលមានពាក់ព័ន្ធទាំងអស់ត្រូវផ្តល់ព័ត៌មានពិតរហ័សចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការអនុវត្តវិធានឱ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលរួមដំណើរជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ស្បៀងអាហារមួយចំនួន ជូនដល់កម្លាំងប្រជាការពារ ២២០នាក់ និងយុវជន១៥នាក់ នៅ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ រាត្រី សូមថ្លែងការកោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងប្រជាការពារ យុវជន មន្ត្រី និងគ្រូពេទ្យទាំង អស់ដែលបានខិតខំទាំងថ្ងៃយប់ ដើម្បីប្រយុទ្ធនឹងកូវីដ-១៩សូមប្រកបដោយសុខភាពល្អជោគ ជ័យគ្រប់បេសកកម្មការងារជូនជាតិ និងប្រជាជនចៀសឆ្ងាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទទាក់ទង