អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលគ្រឿងចក្រកាយបើកមុខទឹកដើម្បីរំដោះទឹកជន់លិចក្នុងភូមិសាស្ត្រស្រុកមង្គលបូរី
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវ ប្រឡាយ មុខទឹក ដើម្បីកាយបើករំដោះស្ថានភាពទឹក ពន្លឿនល្បឿនទឹកហូរចុះទៅក្រោមទៅកាន់ទន្លេសាប ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈនេះ៕