ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ និងក្រសួងសុខាភិបាល ណែនាំពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម ផលិតកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំរួមស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ ពេលបើកដំណើរការឡើងវិញ។

សេចក្តីណែនាំនេះ ធ្វេីឡេីងក្នុងគោលបំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល សូមធ្វើការណែនាំ រួមដល់រដ្ឋបាលរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចមានក្នុងសេចក្តីណែនាំខាងក្រោម៖

អត្ថបទទាក់ទង