អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា មានយុវជនវៀតណាមម្នាក់បានឆ្លងកូវីដ-១៩ ពីកម្ពុជា
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា៖ មានយុវជនវៀតណាមម្នាក់បានឆ្លងវីរុសកូវីដ-១៩ ពីកម្ពុជា ហើយទៅដល់ប្រទេសវៀតណាម វៀតណាមថា បានរកឃើញយុវជននេះមានវីរុសកូវីដ-១៩ ចេញពីកម្ពុជា។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
ចំពោះករណីនេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា៖ នេះជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសវៀតណាម មានផ្ទះសម្បែងនៅវៀតណាម ហើយយើងបានស្រាវជ្រាវឃើញថាបុគ្គលនេះមិនមានរស់នៅក្នុងប្រទេសកម្ពុជាឡើយ។
ក្រសួងបន្ថែមទៀតថា នេះមិនមែនជាលើកទី១ ទេ ដែលវៀតណាមបានចោទប្រកាន់ប្រទេសកម្ពុជា។