ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍លោក Honda Keisuke ដែលបានស្ម័គ្រចិត្ត ជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា

ដោយ៖សន ប្រាថ្នា | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កីឡា - សុខភាព 584
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍លោក Honda Keisuke ដែលបានស្ម័គ្រចិត្ត ជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍លោក Honda Keisuke ដែលបានស្ម័គ្រចិត្ត ជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បាន​សម្ដែ​ង​នូវ​ការស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke   ដែ​ល​បានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC)។

Image may contain: 4 people, wedding and suit

​នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃអាទិត្យ ១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ថិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​​បានសរសេរថា កម្ពុជារីករាយ ស្វាគមន៍ និងអបអរសាទរចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តម​បំផុត​រប​ស់លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនជនរួមជាតិ និងក្មួយៗរង់ចាំទស្សនាការប្រកួតកីឡាបាល់ទាត់​រវាង​កម្ពុជានិង ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ សូមអរគុណ លោក Honda Keisuke និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយ​ដល់កម្ពុជា​គ្រប់​វិស័យ។

Image may contain: 3 people, people smiling, people standing and suit

​គួរបញ្ជាក់ដែរថា លោក HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ អតីតកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ លេងឱ្យក្លឹបអ៊ីតាលី​ AC Milan មុនផ្លាស់ទៅលេងនៅម៉ិចស៊ិក​ ក្នុងក្លឹប​ Pachuca និងចុង     ​ក្រោ​​យលេងនៅអូស្ត្រាលី​ ក្នុងក្លឹប​ Melbourne Victory ។ លោកទើបតែបានប្រកាសលាឈប់ ពី​ក្រុមជម្រើសជាតិជប៉ុន​ ក្រោយបញ្ចប់​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​៕

អត្ថបទទាក់ទង