ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីរំលឹកដល់ នយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1719
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីរំលឹកដល់ នយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីរំលឹកដល់ នយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដែលប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីរំលឹកដល់ការដាក់ចេញនូវនយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម។ លោកបានបន្តថា លោកនៅតែជម្នះក្នុងការរក្សាអដ្ឋិធាតុពលរដ្ឋរងគ្រោះក្នុងរបបខ្មែរក្រហម ដោយមិនបំផ្លាញចោលនោះឡើយ គឺដើម្បីទុកជាភស្តុតាងសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលពីអតីតកាលកម្ពុជាបានឆ្លង កាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទាំងរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានកាប់សម្លាប់មនុស្ស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង។ លោកបានមានប្រសាសន៍ថានៅថ្ងៃទី ២០ ឧសភា ដែលកម្ពុជាចាត់ទុកជាថ្ងៃទិវាជាតិនៃការចង់ចាំដែលធ្វើឡើងកាលពីម្សិលមិញនេះគឺជាថ្ងៃមួយដែល ប៉ុលពតប្រកាសនូវភាពជោគជ័យរបស់ខ្លួនក្នុងការធ្វើបដិវត្តន៍និងធ្វើទុក្ខបុកម្នេញឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតរាប់លាននាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដោយសារស្មារតី ៧មករា បានធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីសេចក្តីស្លាប់ និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង