ដំណេីឆ្ពោះទៅកាន់ការរៀបចំទីតាំងទេសចរណ៍ និងសោភណ្ឌភាពច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង បាននិងកំពុងឆ្ពោះទៅមុខដោយរលូន បេីទោះបច្ចុប្បន្នស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ
ក្រោមការយកចិត្តទុកដាក់អភិវឌ្ឍខេត្តឲ្យមានការរីកចម្រេីនរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកបានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង)