ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដម ជួន ណារិន្ទ ប្រកាសចាប់ម្ចាស់រថយន្តដែលជិះស្ទើរចូលរថភ្លើង ឲ្យបានដាច់ខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 92
ឯកឧត្ដម ជួន ណារិន្ទ ប្រកាសចាប់ម្ចាស់រថយន្តដែលជិះស្ទើរចូលរថភ្លើង ឲ្យបានដាច់ខាត ឯកឧត្ដម ជួន ណារិន្ទ ប្រកាសចាប់ម្ចាស់រថយន្តដែលជិះស្ទើរចូលរថភ្លើង ឲ្យបានដាច់ខាត

នៅ​រសៀល​នេះ​ឧត្ដម​សេនីយ៍​ទោ ជួន ណារិន្ទ អគ្គ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ថា ត្រូវ​តែ​ចាប់​ខ្លួន​ម្ចាស់​រថយន្ត​ Camery ឆ្លាម​មក​ព្រមាន​ឲ្យ​ទាល់​តែ​បាន។


ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

លោក​ឧត្ដមសេនីយ៍​ទោ បន្ត​ថា លោក​បាន​ចាត់​កម្លាំង​ឲ្យ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ ក្នុង​ខេត្ត​ព្រះសីហនុ តាំង​ពី​ម្សិល​មិញ​មក​ម្ល៉េះ ហើយ​មក​ដល់​ថ្ងៃ​នេះ នៅ​តែ​បន្ត​ស្រាវជ្រាវ​ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ។ អគ្គ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រកាស​គោល​ជំហរ​យ៉ាង​រឹង​មាំ​ថា ត្រូវ​តែ​នាំ​ខ្លួន​អ្នក​បើកបរ​ដ៏​គឃ្លើន​នោះ មក​ព្រមាន និង​អប់រំ​ណែនាំ ហើយ​ជា​សារ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត កុំ​ឲ្យ​យក​គំរូ​តាម ហើយ​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍។

យ៉ាង​ណា​ក្ដី ម្ចាស់​រថយន្ត​នោះ មិន​មាន​ទោស​ទណ្ឌ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ទង្វើ​ដែល​ម្ចាស់​រថយន្ត​នោះ​ប្រព្រឹត្តិ​គឺ​បង្ហាញ​ឲ្យ​ឃើញ​​ពី​ការ​បំពាន មិន​ខ្លាច​បាត់បង់​ជីវិត ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​មិន​អី​អី​សោះ ពោល​គឺ​អ្នក​រួម​អ្នក​ដំណើរ​ជាមួយ និង​ជា​រូប​ភាព​ដ៏​អាក្រក់​មើល មិន​គួរ​កើត​ឡើង​នៅ​កម្ពុជា។ ដូច្នេះ​ទើប ក្នុង​នាម​ឯកឧត្ដម ជា​អ្នក​រក្សា​សុខ​សណ្ដាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ មិន​អាច​មើល​រំលង​ករណី​នេះ​បាន​ឡើយ។

ជា​ចុង​ក្រោយ លោក​បាន​សំណូម​ពរ​ដល់​អ្នក​កាន់​ចង្កូត​ទាំង​ឡាយ ត្រូវ​តែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើក​បរ ហើយ​ការ​គោរព​ច្បាប់​ចរាចរណ៍​នេះ មិន​មែន​ជា​ផល​ប្រយោជន៍​របស់​នរណា​ម្នាក់​ឡើយ គឺ​ដើម្បី​ជីវិត​គ្រួសារ និង​បុគ្គល​ផ្ទាល់។ ការ​គោរព​ច្បាប់​ចរាចរណ៍​ជា​កាតព្វ​កិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប ហើយ​ក៏​ជួយ​លើក​ស្ទួយ​មុខមាតិ​ប្រទេស​ជាតិ​ដែរ។

កាល​ពី​ម្សិល​មិញ​នេះ ជន​បរទេស​ម្នាក់​មាន​​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Torsten Schubert ​បាន​ថត​សកម្មភាព​ម្ចាស់​រថយន្ត Camryឆ្លាម មិន​បញ្ឈប់​ការ​បើកបរ​ខណៈ អ្នក​បើកបរ​ដទៃ​ទៀត​បាន​ឈប់​ក្នុង​ពេល​រថភ្លើង​កំពុង​បោះពួយ។ ម្ចាស់​គណនី​ហ្វេស​ប៊ុក​ខាង​លើ​ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ «Cambodia…sometimes very crazy driver…I know, not all are crazy…you can find this in different country’s too.»

ដែល​មានន័យ​ជា​ភាសា​ខ្មែរ​ថា៖ «កម្ពុជា.. ពេល​ខ្លះ​អ្នក​បើកបរ​ពិតជា​ឆ្កួត ខ្ញុំ​ដឹង​វា​មិន​មែន​ឆ្កួត​អ៊ីចឹង​ទាំង​អស់​ទេ អ្នក​អាច​ឃើញ​ករណី​នេះ​នៅ​ប្រទេស​ដទៃ​ទៀត។»

មិន​ដល់​មួយ​ថ្ងៃ​ផង វីដេអូ​នោះ មាន​ការ​ចែក​រំលែក​បន្ត​រាប់​ម៉ឺន​ដង ល្បី​ដល់​ប្រទេស​ដទៃ​នៅ​លើ​ពិភពលោក​ទៀត​ផង។ តាម​រយៈ​វីដេអូ​នេះ​ហើយ​ទើប ឈានដល់​ការ​តាម​ចាប់​ខ្លួន​ម្ចាស់​រថយន្ត​នោះ៕ ​

 

ប្រភព៖ Sabay

អត្ថបទទាក់ទង