ខ្មែរប៉ុស្ដិ៍ Close

កុំចេះតែហ៊ាន! លទ្ធផលផាត់មុខពេលជិះតាក់ស៊ី នាំឲ្យស្ដ្រីម្នាក់ជ្រុលដៃរុកខ្មៅដៃគូសភ្នែកចូលភ្នែក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 53
កុំចេះតែហ៊ាន! លទ្ធផលផាត់មុខពេលជិះតាក់ស៊ី នាំឲ្យស្ដ្រីម្នាក់ជ្រុលដៃរុកខ្មៅដៃគូសភ្នែកចូលភ្នែក កុំចេះតែហ៊ាន! លទ្ធផលផាត់មុខពេលជិះតាក់ស៊ី នាំឲ្យស្ដ្រីម្នាក់ជ្រុលដៃរុកខ្មៅដៃគូសភ្នែកចូលភ្នែក

ក្រុងបាងកក៖ ស្ដ្រីភាគច្រើនគិតថា ហេតុការណ៍អាក្រក់បំផុតដែលអាចកើតឡើងអំឡុងពេលផាត់មុខក្នុងរថយន្ដកំពុងបរលើផ្លូវនោះគឺជ្រុលដៃឃ្វាកប្រឡាក់មុខ តែខណៈនារីដ៏គួរឲ្យអាណិតក្នុងក្រុងបាងកកនេះទើបទទួលបានមេរៀន ដែលជូរចត់ជាឧប្បត្ដិហេតុណាទាំងអស់។

ក្រុមសង្គ្រោះបន្ទាន់ក្នុងក្រុងបាងកក ប្រទេសថៃ ត្រូវបានខលហៅមកដល់កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្ដួច ក្នុងខណ្ឌរ៉ាតឆាថេវី។

រថយន្ដតាក់ស៊ីដែលនាងជិះបានបុកគូទរថយន្ដដឹកទំនិញកំពុងបើកបរយឺតៗ តែខណៈឧប្បត្ដិហេតុរថយន្ដថើបគូទគ្នាបន្ដិចបន្ដួចរមែងកើតឡើងញឹកញយ លទ្ធផលរងរបួសធ្ងន់ដ៏កម្រមានតែករណីនេះប៉ុណ្ណោះ។

ស្ដ្រីកំពុងផាត់មុខលើរថយន្ដតាក់ស៊ីនោះ ត្រូវខ្មៅដៃគូភ្នែកដោតជាប់នឹងភ្នែកខាងឆ្វេង។ ក្រុមសង្គ្រោះបានរាយការណ៍ថា ស្ដ្រីរូបនោះកំពុងប្រើខ្មៅដៃគូសភ្នែកពេលជួបគ្រោះថ្នាក់។ ដូច្នេះ ខ្មៅដៃបានជ្រុលទៅបុកជាប់នឹងភ្នែកតែម្ដង។

អ្នកសង្គ្រោះស្ម័គ្រចិត្ដ ថាណាបូឌី សាបបូឌី បានប្រាប់ Amarin TV ថា៖ «ភ្នែករបស់នាងមិនចេញឈាមទេ តែមានឈាមតិចៗហូរតាមច្រមុះ ដោយសារសរីរាង្គទាំងពីរមានទំនាក់ទំនងនឹងគ្នា។ នាងនៅដឹងខ្លួនធម្មតា ពេលយើងមកដល់ និងអាចនិយាយស្ដីបាន»។

យ៉ាងណាមិញ ស្ដ្រីរូបនោះ មានការឈឺចាប់ខ្លាំង ហើយក្រុមសង្គ្រោះខ្វះអ្នកជំនាញក្នុងការជួយសង្គ្រោះភ្លាមៗ។ ដូច្នេះ នាងត្រូវបញ្ជូនបន្ដទៅកាន់មន្ទីរក្បែរខាង រ៉ាចាវីធី។

ក្រុមវវេជ្ជបណ្ឌិត បានប្រញាប់នាំនាងទៅវះកាត់ដកខ្មៅដៃចេញដោយជោគជ័យ។ ស្ថិតក្រោមកាលៈទេសៈបែបនេះ ស្ដ្រីរូបនោះ នៅតែជាបុគ្គលមានសំណាង។ ទោះបីជាខ្មៅដៃពាក់កណ្ដាលបានដោតជាប់នឹងភ្នែកនាងក៏ដោយ វាបានឆ្លុះតាមគ្រាប់ភ្នែកផ្នែកពណ៌ស។ ដូច្នេះ វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់កែវភ្នែកសម្រាប់មើលនោះទេ។

Coconuts Bangkok បានរាយការណ៍ថា ស្ដ្រីមិនបានបង្ហាញអត្ដសញ្ញាណនោះ អាចបើកភ្នែកខាងឆ្វេងនោះតិចៗហើយ ហើយនឹងអាចជាសះស្បើយក្នុងពេលឆាប់ៗ៕

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

អត្ថបទទាក់ទង