ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជូនព័ត៌មានស្ដីពី ស្ថានភាពចម្លងកូវីដ-១៩ នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើសកម្មភាពតាមដែលខ្លួនអាចធ្វើបាន ដើម្បីចូលរួមសាគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖
«ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះនឹងកំណត់នូវទិសដែលការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទ។ យើងទាំងអស់គ្នា ត្រូវតែបង្កើតល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខនេះ។ ជីវិតរបស់យើងទាំងអស់គ្នាគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ»។
ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរួមគ្នារវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៖