ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៤នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៦៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៩៤នាក់ ជាសះស្បើយ។

ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកឆ្លងថ្មីទាំង៦៣នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ៣១នាក់ ខេត្តស្វាយរៀង២២នាក់ ខេត្តព្រះសីហនុ៦នាក់ ខេត្តកំពង់ឆ្នាំង២នាក់ និងព្រៃវែងម្នាក់។ អ្នកឆ្លងទាំង៦៣នាក់ មានជាជនជាតិខ្មែរ៦០នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។

ដោយឡែកសម្រាប់អ្នកជាសះស្បើយទាំង៩៤នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២២២នាក់, អ្នកជាសះស្បើយចំនួន ១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៩៧៩នាក់, និងអ្នកស្លាប់ចំនួន ២១នាក់៕

អត្ថបទទាក់ទង