ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំភ្លេចខ្លួន ចំពោះជម្ងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
ក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំភ្លេចខ្លួន ចំពោះជម្ងឺកូវីដ-១៩ ក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំភ្លេចខ្លួន ចំពោះជម្ងឺកូវីដ-១៩

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំភ្លេចខ្លួន ឬធ្វេសប្រហែសឱ្យសោះ បើទោះបីជា១១ថ្ងៃជាប់ៗគ្នាមកនេះ កម្ពុជាពុំមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) ណាមួយក៏ដោយ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី៣ ស្ដីពីការងារឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា៖ “បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហាក់ដូចជាភ្លេចខ្លួន ដោយមានអ្នកខ្លះរហូតដល់មានការរាប់ថយក្រោយ (Coundown) ករណីជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលការធ្វើនេះគឺពុំត្រឹមត្រូវទេ” ។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ផងដែរថា កិច្ចប្រជុំនៅព្រឹកនេះ គឺនឹងពិភាក្សាអំពីការគ្រប់គ្រងសម្ភារបរិក្ខារ និងការគ្រប់គ្រងថវិកា សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការវាយតម្លៃ ព្រមទាំងធ្វើការឆ្លើយតប ក្នុងករណីមានការរាតត្បាតជំងឺកូវីដ-១៩នេះ នៅក្នុងសហគមន៍។

គួររំលឹកផងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកនេះថា ពុំមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១ថ្ងៃជាប់គ្នាមកហើយ ខណៈអ្នកជំងឺដែលកំពុងព្យាបាលនៅសល់តែ១២នាក់ប៉ុណ្ណោះ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១២២នាក់ ដោយក្នុងនោះ បានព្យាបាលជាសះស្បើយសរុបចំនួន ១១០នាក់៕

 

 

អត្ថបទទាក់ទង