ខ្មែរប៉ុស្ដិ៍ Close

អ្នកព្រៃវែង៖ ចាំប្រពន្ធមកពីធ្វើការយូរពេក ទ្រាំមិនបានសុខចិត្តចងក-សម្លាប់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ស្នេហា 51
អ្នកព្រៃវែង៖ ចាំប្រពន្ធមកពីធ្វើការយូរពេក ទ្រាំមិនបានសុខចិត្តចងក-សម្លាប់ខ្លួន អ្នកព្រៃវែង៖ ចាំប្រពន្ធមកពីធ្វើការយូរពេក ទ្រាំមិនបានសុខចិត្តចងក-សម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ហេតុតែស្រលា​ញ់ប្រពន្ធខ្លាំងពេក ទើបមិនចង់ឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធទៅណាឆ្ងាយ​​​​​​​​​​​​​ពីខ្លួន សូម្បី​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធសុំចេញទៅធ្វើការក៏ប្តី​​​​​​​​​​​​មិនព្រម​​​​​​​​​​​​ឱ្យទៅដែរ​​​​​​​​​​​​​​​​​​​​​ លុះចុងក្រោ​​​​​យស្ថា​​​​​​​​​​​​​ន​ភាពជីវភាព​​​​​​​​​​​​​​​ខ្វះ​​​​ខាតខ្លាំង​​​​​​​​​ពេក​​​​​​​​​​​​​​ ប្រពន្ធក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រេចចិត្តចេញទៅធ្វើកា​​​​​​​​​​​​​​រ ដើម្បីជួ​​​​​​​​​​​​យរកចំ​​​​​​​​​​​​​​​​​​​​​​​​​ណូលបន្ថែមចិញ្ចឹមគ្រួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សារ លុះគ្រាន់តែប្រពន្ធទៅធ្វើការយូរមិ​​​​​​​​​​​​​នទាន់ត្រឡ​​​​​​​​​​​​​​​​​​​​​​​​​​​ប់មកផ្ទះវិញ ស្រាប់តែប្តីចូលទៅច​​​​​​​​​​​​ងកសម្លាប់ខ្លួ​​​​​​​​​​​​​ននៅក្នុងបន្ទប់​​​​​​​​​​​​​​​​​​​​​​ បង្កឱ្យមានកា​​​​​​​​​​​​​​​រភ្ញាក់ផ្អើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លឡើង កាលពីវេលាម៉ោង៩និង​​​​​​​​​​​​​​​៣០នាទីយប់ ថ្ងៃទី​​​​​​​​​​​​​២៨ ខែមេសា ឆ្នាំ២​​​​​​​​​​​​០១៨ នៅចំណុច​​​​​​​​​​​​​បន្ទប់ជួល​​​​​​​​​​​​​ តាមផ្លូវរថ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លើង ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួ​​​​​​​​​​​​​​ល សង្កែ១ ខ​​​​​​​​​​ណ្ឌឬស្សីកែវ។

បុរសគិតខ្លីច​ងកធ្វើអត្ត​​​​​​​​​​​​​​​ឃាតរូបនេះ មានឈ្មោះ​​​​​​​​​​​​សុខ វាសនា អាយុ​​​​​​​​​​​​​​​​​​​​​​​​​​២៩ឆ្នាំ មុខរបរមេកា​​​​​​​​​​​​​​​​​​​​​​​​​​​រសំណង់ មានស្រុកកំណើតនៅស្រុកពាមរ៍ ខេត្តព្រៃវែង មានប្រ​​​​​​​​​​​​ពន្ធឈ្មោះនៀ​​​​​​​​​​​​​​ប ឡេង អាយុ​​​​​​​​​​​​​​​២៤ឆ្នាំ មុខ​របរធ្វើការនៅ​​​​​ហាង មា​​​​​​​​​​​​​​​​​​​​​​​នកូនប្រុសម្នាក់ ស្នាក់​​​​​​​​​​​​នៅភូ​​​​​​​​​​​​​មិកើតហេ​​​​​​​តុខាងលើ។

តាមសម្តីស្ត្រីជាប្រ​​ពន្ធរបស់ជនរងគ្រោះខាងលើ ​​​​​​​​​​​បានរៀបរាប់ប្រាប់ថា​​​​​​​​​​​​​ រវាងនាង និ​​​​​​​ងប្តី (ជនរងគ្រោះ) បានស្រលាញ់គ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ និងបាន​​​​​​​​​​​​​​​​​រួមរស់ជាមួយគ្នា​​​​​​​​​​​​​ដូចប្តីប្រពន្ធ គ្រាន់តែមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ហើយក៏​​​​​​​​​​​​​​​​​​​​​​​​​​មិនទាន់មានកូនចៅអ្វីជា​​​​​​​​​​​​​​មួយគ្នានៅឡើយដែរ។ ​​​​​​​​​​​​​​​​​មុននឹងជួបប្តីនេះ រូបនាងធ្លាប់មានប្តីម្តងរួច​​​​​​​​​​​​​មកហើយ​​​​​​​​​​​​​​​​​​​​​​​​ និងបង្កើតបាន​​​​​​​​​​​​​​​​​​​​​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុស​​ម្នាក់ សព្វថ្ងៃអា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៩ឆ្នាំ កំពុងរស់នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​​​​​​​​​​​​​​​​​​​​​មួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង និងប្តីទី២។

ស្ត្រីជាប្រពន្ធជន​​​​​​​​​​​​​រងគ្រោះបន្តថា ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីចាប់ដៃគ្នាជាប្តីប្រព​​​​​​​​​​​​​​​​​​​​​​​​​​​ន្ធមក ប្តីនេះពិតជាស្រលាញ់​​​​​​​​​​​​​​នាង និងកូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នខ្លាំងណាស់ ត្បិតថាមិនមែនជា​​​​​​​​​​​​​សាច់ឈាម​​​​​​​​​​​​​​​​បង្កើតរប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់គាត់ក៏ដោយ ក៏គា​​​​​​​​​ត់មិនធ្លាប់គិត​​​​​​​​​​​​​​​ថាកូនចុងឬ​​​​​​​​កូនដើមអ្វីដែរ។ មិនតែប៉ុណ្ណោះ ប្តីមិនព្រមឱ្យនាងចេ​​​​​​​​​​​​​​ញទៅណាឆ្ងាយពីគាត់​​​​​​​​​​​​ ឡើយ សូម្បីនា​​​​​​​​​​ងសុំចេញទៅ​​​​​​​​​​​​​​​​​​​ធ្វើការ ក៏មិនឱ្យនាងទៅធ្វើដែរ ពោលគឺឱ្យនា​​​​​​​​​​​​ងនៅតែផ្ទះ មើលថែ​​​​​​​​​​​​​​​​​​​​​កូនប៉ុណ្ណោះ។

ប្រពន្ធជនរងគ្រោះ​​​​​​​​​​​​ បានឱ្យដឹងទៀត​​​​​​​​​​​​​​​​ថា ដោយសារតែជី​​​​​​​​​​​​​​​​​​​​​វភាពគ្រួសារពឹងលើ​​​​​​​​​​​​តែកម្លាំងប្តីម្នា​​​​​​​​​​​​​​​​​​​​​​ក់ឯង ហេតុនេះ ទើបធ្វើឱ្យក្រុមគ្រួសារនាង ជួបនឹងភាព​​​​​​​​​​​​ខ្វះខាត ទើបនាង​​​​​​​​​​​​ទ្រាំមិនបាន ក៏សុំ​​​​​​​​​​​​​​​​​ប្តីចេញទៅធ្វើការ ដើម្បីរកប្រាក់ជួយរំលែកទុកលំបាកប្តី តែប្តីមិនតែប្រ​​​​​​​​​​​ឆាំងមិនព្រម​ឱ្យនាងទៅ ធ្វើការអ្វីទេ។ លុះ​មកដល់ថ្ងៃ​​​​​​​​​​​កើតហេតុ នាងក៏ដាច់ចិត្តសុំប្តីចេញទៅ​​​​​​​​​​​​​ធ្វើការម្តងទៀ​​​​​​​​​​​​តនៅហាង​​​​​​​​​​​​​មួយក​​​​​​​​​​​​​ន្លែង ​​​​​​​​​​​​​​ពេលនោះ​ប្តីក៏យល់ព្រម

​តែព្រ​​​​​​​​​​​​​​មឱ្យនាងទៅធ្វើការតែ១ម៉ោងប៉ុណ្ណោះ លុះពេលនាងទៅធ្វើការបាត់ ប្តីចាំនាងយូរពេកមិនឃើញត្រឡប់មកផ្ទះ ក៏យកខ្សែរអង្រឹងមកចងក ជាប់នឹងធ្នឹម ដំបូលបន្ទប់ជួលស្លាប់តែម្តង។ លុះមួយសន្ទុះក្រោយមក កូនប្រុសបានបើកទ្វារចូលូបន្ទប់ដើម្បីដេក ស្រាប់តែឃើញឪពុក​​​​​ចងកសម្លាប់ខ្លួន ក៏​​​​​​​​​​​​ស្រែកហៅអ្នកជិ​​​​​​​​​​​​​​​​តខាងឱ្យមកជួយ តែជាអកុសលប្តីរប​​​​​​​​​​​​​​​​​​ស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ​​​​​​​​​​​​​​​ សមត្ថកិច្ចមូលដ្ឋានបានចុះ​​​​​​​​​​​​​​ទៅធ្វើកំណត់ហេតុ និង​​​​​​​​​​​​​ទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច័យមកពិនិត្យបានឱ្យដឹងថា ជនរងគ្រោះ​​​​​​​​​​​​​​​ពិតជាបានចងកសម្លាប់​​​​​​​​​​​​​​ប្រាកដមែន រួចក៏​​​​​​​​​​​​​​​​​​​​បានធ្វើកំណត់ហេតុប្រគល់សព ទៅឱ្យក្រុមគ្រួសារយកទៅ​​​​​​​​ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ KHMERSHARE

អត្ថបទទាក់ទង