ខ្មែរប៉ុស្ដិ៍ Close

អ្នកព្រៃវែងមិនមែនឃោរឃៅដូចអូនចោទទាំងអស់នោះទេ…

ដោយ៖ ពូ ខ្លុយ ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ កំសាន្ដ & ប្លែកៗ 65
អ្នកព្រៃវែងមិនមែនឃោរឃៅដូចអូនចោទទាំងអស់នោះទេ… អ្នកព្រៃវែងទាំងអស់មិនមានកំហុសទេ

ជារឿងគួរអោយអស់សំណើចមួយទៀត បន្ទាប់ពីសោកនាដកម្មដែលកើតឡើងនៅកណ្ដាលក្រុងភ្នំពេញកាលពីថ្ងៃ ចន្ទ ទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅ។ កន្លងទៅមិនបានមួយថ្ងៃផង បន្ទាប់ពីមានការលើកឡើងពីនារីៗមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មិនបេតីទេប្រុសជាគយ ជាប៉ូលីស ហើយងាកមកបេតីប្រុសជាអ្នក IT វិញ ស្រាប់តែមានយុទ្ធនាការស្អប់ខ្ពើមប្រុសអ្នកខេត្តព្រៃវែងវិញម្ដង។ អ្នកខ្លះបានបញ្ចេញមតិថា៖

កុំយកអោយសោះ ប្ដីអ្នកព្រៃវែង

បងប្អូនជាទីគោរព បើឃើញពួកអាព្រៃវែង កុំនិយាយជាមួយវា ពួកអាថោក មីថោកខេត្តព្រៃវែង វាស៊ីសាច់ហុតឈាម!!! ចូរចាំទុក

ប៉ុន្តែមានអ្នកចូលបញ្ចេញមតិខ្លះគេបានប្រកែកទៅនឹងទស្សនៈនេះយ៉ាងខ្លាំង ដោយខ្លះបានលើកយកទស្សនៈរបស់អ្នកនយោបាយមាត់ឆើតលោក ខឹម វាសនា ដែលថា៖

ពេលស្រលាញ់ រើសតែអាប្រុសអ្នកមាន អាសង្ហារ ដល់ប៉ះលើប្រុសសាវ៉ា មកម៉ៃលើប្រុសទាំងអស់ វាមិនត្រូវ!

ដូចគ្នាដែរ អ្នកព្រៃវែងទាំងអស់មិនសុទ្ធតែអាក្រក់ តួរយ៉ាងដូចអតីតស្វាមីរបស់អ្នកនាង សាន ស្រីឡៃ នោះឡើយ៕

អ្នកព្រៃវែងទាំងអស់មិនមានកំហុសទេ
អ្នកព្រៃវែងទាំងអស់មិនមានកំហុសទេ

 

ស្អប់អ្នកព្រៃវែង

 

ភាពខុសគ្នារវាងប្ដីគយ ប្ដីប៉ូលីស និងប្ដីអាយធី
ភាពខុសគ្នារវាងប្ដីគយ ប្ដីប៉ូលីស និងប្ដីអាយធី

អត្ថបទទាក់ទង