ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ សម្រេចផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៅខេត្តព្រៃវែង កំពង់ចាម កោះកុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ឯកសារ 46

ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: ទាំងអស់ជាបណ្តោះអាសន្ន នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា គ្រប់គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ (ONLINE) បាន៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខាងក្រោម៖

អត្ថបទទាក់ទង