ខ្មែរប៉ុស្ដិ៍ Close

ខេត្តព្រៃវែងប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ កាលពីថ្ងៃទី ៣១ ឧសភា ម្សិលមិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
ខេត្តព្រៃវែងប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់ កាលពីថ្ងៃទី ៣១ ឧសភា ម្សិលមិញ រង្វង់មូលព្រះនរាយ (ដៃ៨) ខេត្តព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងអំពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋចំនួន ២៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រីឯករណីជាសះស្បើយថ្មីវិញពុំមាននោះទេនៅថ្ងៃដដែលនោះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ខេត្តព្រៃវែង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៣៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១៨៦នាក់ ស្លាប់ ៥នាក់ និង ២០៣នាក់ទៀតកំពុងសំរាកព្យាបាល៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖

អត្ថបទទាក់ទង