ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ៣៩នាក់ទៀត ខណៈអ្នកជំងឺ ៤៨នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ៣៩នាក់ទៀត ខណៈអ្នកជំងឺ ៤៨នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ៣៩នាក់ទៀត ខណៈអ្នកជំងឺ ៤៨នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ៤៨នាក់បានជាសះស្បើយ។

ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៣៩នាក់ មានជនជាតិខ្មែរចំនួន២៨នាក់ ជនជាតិចិន ៧នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងបាត់ដំបង។

ចំណែកអ្នកជាសះស្បើយទាំង៤៨នាក់វិញមាន៖ មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល៕

អត្ថបទទាក់ទង