ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ បានរៀបចំបញ្ជាក់លិខិតបេសកកម្មជូននិយោជកនៅតាមខេត្តដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
ក្រសួងការងារ បានរៀបចំបញ្ជាក់លិខិតបេសកកម្មជូននិយោជកនៅតាមខេត្តដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ ក្រសួងការងារ បានរៀបចំបញ្ជាក់លិខិតបេសកកម្មជូននិយោជកនៅតាមខេត្តដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំបញ្ជាក់លិខិតបេសកកម្មជូននិយោជកនៅតាមខេត្តដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ ប្រើប្រាស់ដើម្បីបើកផ្លូវ ឡើងមកបើកសាច់ប្រាក់ពីធនាគារនៅរាជធានីភ្នំពេញ យកទៅបើកជូនបងប្អូនកម្មករនិយោជិតរបស់ខ្លួន។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា « តាមរយៈការពិភាក្សាគ្នាកន្លងមក យើងបានជម្រាបជូនទៅមន្ទីរការងារនៅខេត្តដទៃផ្សេងទៀតដែលមានរោងចក្រច្រើន ធ្វើយ៉ាងណាសម្របសម្រួលជាមួយអាជ្ញាធរពិសេសរដ្ឋបាលខេត្ត ដើម្បីឱ្យចេញលិខិតបេសកកម្មជូនបេឡាករ ឬ គណនេយ្យករ នៅរោងចក្រនីមួយៗតាមបណ្តាខេត្ត អាចឡើងមករាជធានីភ្នំពេញដើម្បីបើកប្រាក់យកទៅបើកប្រាក់ឈ្មួលជូនបងប្អូនដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់ ប៉ុន្តែអ្នកគ្រប់គ្រងរោងចក្រមានការលំបាកមកភ្នំពេញ។ តែឥឡូវ ក្រសួងមានយន្តការមួយហើយ ដូច្នេះសូមបងប្អូនកម្មករនិយោជិតនៅតាមបណ្តាខេត្តសូមមេត្តាអត់ធ្មត់រង់ចាំដល់ដើមសប្តាហ៍ក្រោយ យើងជឿថាបងប្អូននឹងទទួលបានប្រាក់ឈ្មួលខែមេសា » ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសនៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ គួរផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដោយត្រូវប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីផ្ទេរសាច់ប្រាក់ពីគណនីធនាគាររបស់ខ្លួននៅរាជធានីភ្នំពេញ ទៅសាខាធនាគារណាមួយដែលមានទីតាំងនៅក្បែររោងចក្រ សហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្តដែលរោងចក្ររបស់ខ្លួនបានឈរជើងតែម្តង ៕

អត្ថបទទាក់ទង