ខ្មែរប៉ុស្ដិ៍ Close

សំណង់ការពារបាក់ច្រាំងព្រែកកុយ ស្រុកកងមាស ខាងបច្ចេកទេសអះអាងថានឹងរួចរាល់មុនរដូវទឹកឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
សំណង់ការពារបាក់ច្រាំងព្រែកកុយ ស្រុកកងមាស ខាងបច្ចេកទេសអះអាងថានឹងរួចរាល់មុនរដូវទឹកឡើង សំណង់ការពារបាក់ច្រាំងព្រែកកុយ ស្រុកកងមាស ខាងបច្ចេកទេសអះអាងថានឹងរួចរាល់មុនរដូវទឹកឡើង

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការសង់សំណង់ ការពារច្រាំងព្រែកកុយ ស្ថិតនៅក្នុង ភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងពេលចុះពិនិត្យសំណង់នោះ ខាងមន្ត្រីបច្ចេកទេស បានឲ្យដឹងថាដំណើរការនៃការសាងសង់ច្រាំងព្រែកកុយ មានប្រវែង ៥៥០ម៉ែត្រដែលបច្ចុប្បន្នក្រុមជាងកំពុងដំណើរការសាងសង់សំណង់ខាងលើ។ ទន្ទឹមនឹងនោះដែរខាងក្រុមមន្ត្រីបច្ចេកទេស បានរំពឹងទុកថា សំណង់មួយនេះ និងសង់រួចរាល់១០០% នៅមុនរដូវទឹកឡើង ឆ្នាំ២០២១ខាងមុខនេះ។

គួររំលឹកដែរថា ច្រាំងព្រែកកុយ ធ្លាប់បានបាក់ស្រុតដោយសារទឹកជំនន់កាលពីឆ្នាំ២០១៩ និងបាក់ស្រុតលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងផលដំណាំជាច្រើនទៀតផងដែរ៕

អត្ថបទទាក់ទង