ខ្មែរប៉ុស្ដិ៍ Close

អគ្គស្នងការ​រងនគរបាលជាតិ ពង្រឹងផែនការរក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ឋពិធីបុណ្យជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
អគ្គស្នងការ​រងនគរបាលជាតិ ពង្រឹងផែនការរក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ឋពិធីបុណ្យជាតិ អគ្គស្នងការ​រងនគរបាលជាតិ ពង្រឹងផែនការរក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ឋពិធីបុណ្យជាតិ

​ឧត្តមសេនីយ៍​ឯក​ តេង​ សួន​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​មេបញ្ជាការ​ស្រាល​ប្រតិបត្តិការ​ S 911 មុខព្រួញ​ទិស​កោះកុង និងលោកស្រី មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានបញ្ជាការគណៈ​បញ្ជាការ​ឯក​ភាព​ រដ្ឋបាល​ខេត្ត​​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ សរុបចំនួន​ ៣៦៣​ នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។​

ក្នុងឱកាស​នេះដែរ​ លោកឧត្ដមសេនីយ៍ឯក បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ក្នុង​ ១ស្ថាប័ន​ ៣​.០០០.០០០​៛ ​និងលោកស្រី​អភិបាល​ខេត្ត​ បាន​ឧបត្ថម្ភ​ដល់កងកម្លាំងក្នុង​ ១​ស្ថាប័ន​ ២​.០០០.០០០​ ៛​។

ក្រោយចប់កម្មវិធីធី​ កង​កម្លាំង​ប្រដាប់​អាវុធ​ បានដង្ហែរ​ក្បួន​ហ្វឹកហាត់​ ដោយចេញ​ដំណើរ​ជុំវិញ​ក្រុង​ខេមរភូមិន្ទ​ និង​ឆ្ពោះ​ទៅ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ដេីម្បី​ត្រៀម​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លេីកទី​ ៦៦​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​បុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​ សំពះ​ព្រះខែ​ នាឆ្នាំ​២០១៩​៕

អត្ថបទទាក់ទង