ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលខេត្តសៀមរាបជូនដំណឹងពីដំណើរការសាងសង់ខ្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ដំណាក់កាលទី២

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2627
    រដ្ឋបាលខេត្តសៀមរាបជូនដំណឹងពីដំណើរការសាងសង់ខ្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ដំណាក់កាលទី២រដ្ឋបាលខេត្តសៀមរាបជូនដំណឹងពីដំណើរការសាងសង់ខ្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ដំណាក់កាលទី២

    រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រុមការងារសាងសង់របស់ក្រសួងព្រះបរមរាជវាំង នឹងចាប់ផ្តើមបន្តការសាងសង់សង់ខ្លោងទ្វារទី៣ ទី៤ និងទី៥ ដែលមានទីតាំងនៅលើបណ្តាយផ្លូវជាតិលេខ៦ មុខព្រះរាជដំណាក់ខេត្តសៀមរាប និងព្រះអង្គចេក-ព្រះអង្គចម ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១តទៅ។ ជាមួយនឹងការហ៊ុមព័ទ្ធការដ្ឋានសាងសង់ដំណាក់កាលទី២នេះ សាធារណជនក៏អាចចេញ-ចូលក្នុងបរិវេណព្រះអង្គចេក-ព្រះអង្គចម និងលោកយាយទេព ឬព្រះគម្លង់បានជាធម្មតា។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តតាមការរៀបចំរបស់កម្លាំងមានសមត្ថកិច្ច និងក្រុមការងារសាងសង់ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ រក្សាបានសុវត្ថិភាព និងសណ្តាប់ធ្នាប់៕

    អត្ថបទទាក់ទង