ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជំនួបមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជារឿងដ៏ល្អសម្រាប់ពិភពលោក ហើយនៅក្នុងឧបទ្វីបកូរ៉េយ៉ាងហោច មានសន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 67
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជំនួបមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជារឿងដ៏ល្អសម្រាប់ពិភពលោក ហើយនៅក្នុងឧបទ្វីបកូរ៉េយ៉ាងហោច មានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជំនួបមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ជារឿងដ៏ល្អសម្រាប់ពិភពលោក ហើយនៅក្នុងឧបទ្វីបកូរ៉េយ៉ាងហោច មានសន្តិភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «សភាពការណ៍វិវត្តលឿនណាស់នៅក្នុងពិភពលោកយើងនេះ មានទាំងល្អ មានទាំងអាក្រក់ ប៉ុន្តែក្នុងប៉ុន្មានអាទិត្យនេះ ងាកទៅកូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺជារឿង ល្អបំផុតហើយនៅលើពិភពលោក» លោកបានបន្តថា «សឹងតែពាក់កណ្តាលនេះសតវត្ស ដែលកូរ៉េទាំងពីរជាបងប្អូននេះ បានមកជួបជុំគ្នា ហើយបង្កើតឱ្យមានសេចក្តីថ្លែងការណ៍រួម និងមានទស្សនកិច្ចទៅវិញទៅមក និងមានការសម្របសម្រួលគ្នា រហូតទៅដល់ការប្រកាសរំសាយចោលនូវអាវុធនុយក្លេអ៊ែរ ហើយនេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រ នៅតំបន់អាស៊ី បើទោះបីជាយើងមិនទាន់ដឹងថានៅពេលខាងមុខវានឹងមានរឿងអ្វីកើតឡើង នៅពេលដែលភាគីទាំងសងខាងដាក់ចេញនូវលក្ខណសម្រាប់ការដោះស្រាយបញ្ហា ក៏ប៉ុន្តែល្អបំផុតនៅពេលនេះ ម៉ោងនេះ យើងមិនព្រួយបារម្ភអំពីសង្គ្រាមដែលថាវានឹងកើត»

លោកនាយករដ្ឋមន្ត្រិ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា «ប៉ុន្មានឆ្នាំមុនប្រជាពលរដ្ឋមួយចំនួន ឬក៏អាចនិយាយបានថាក្រុមប្រឆាំងបានទាមទារឱ្យខ្ញុំព្រះករុណាខ្ញុំធ្វើការជម្លៀសពលករ និងនិស្សិតរបស់យើង ដែលកំពុងរស់នៅប្រទេសកូរ៉េ ចាកចេញពីកូរ៉េ ប៉ុន្តែឥឡូវនេះសភាពការណ៍នៅកូរ៉េ គឺអាចចាត់ទុកថាយើងស្វាគមន៍ជាមួយនឹងអ្វីដែលបានកើតឡើងនៅពេលនោះ»

លោកនាយករដ្ឋមន្ត្រី បានបន្តថា «ជំនួបបងប្អូនទាំងពីរក៏បានកើតឡើង តាមរយៈនៃការជឿទុកចិត្តគ្នា យើងក៏មិនដឹងថា តើនៅថ្ងៃអនាគតនឹងដាក់អ្វីលើតុសម្រាប់ភាពផ្តាច់ព្រ័ត្សព្រោះនេះគ្រាន់តែជាការចាប់ផ្តើមចរចារវាងកូរ៉េទាំងពីរដែលជាបងប្អូន រឿងចំពោះមុខនេះជារឿងដ៏ល្អសម្រាប់ពិភពលោកមួយ នៅក្នុងឧបទ្វីបកូរ៉េយ៉ាងហោច មានសន្តិភាពក ដែលយើងមិនភ័យព្រួយជាមួយនឹងសភាពការណ៍តាននឹង ដូចកាលពីមុនដំណាច់ឆ្នាំ២០១៧»

អត្ថបទទាក់ទង