ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យគ្រប់ស្ថាប័នជាតិ ទម្លាក់ទង់ជាតិពាក់កណ្តាលដើម្បីជាការកាន់ទុក្ខព្រះមរណទុក្ខ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 144
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យគ្រប់ស្ថាប័នជាតិ ទម្លាក់ទង់ជាតិពាក់កណ្តាលដើម្បីជាការកាន់ទុក្ខព្រះមរណទុក្ខ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យគ្រប់ស្ថាប័នជាតិ ទម្លាក់ទង់ជាតិពាក់កណ្តាលដើម្បីជាការកាន់ទុក្ខព្រះមរណទុក្ខ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខចំពោះព្រះមរណទុក្ខ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងបានណែនាំឱ្យគ្រប់ស្ថាប័នសាធារណៈទម្លាក់ទង់ជាតិពាក់កណ្តាលដើម្បីជាការគោរពកាន់ទុក្ខផងដែរ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ វិមានសន្ដិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀលខាងមុខនេះ លោកនឹងអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ត ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីផងដែរ។

គួរបញ្ជាក់ថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា៕

អត្ថបទទាក់ទង