ខ្មែរប៉ុស្ដិ៍ Close

តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ខេត្តកំពតកំពុងទាក់ទាញភ្ញៀវមកកម្សាន្តតាមបែបធម្មជាតិ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ កំសាន្ដ & ប្លែកៗ 217

តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ នៅខេត្តកំពតកំពុងទាក់ទាញភ្ញៀវឱ្យមកកម្សាន្តតាមបែបធម្មជាតិ ដោយសារទីនោះ មានទឹកល្ហល្ហេវមើលឆ្លុះដល់បាតដី អមជាមួយសោភ័ណភាពស្រស់ត្រកាលនៃព្រៃភ្នំខៀវស្រងាត់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា ទំនប់ស្ទឹងភេ ជាអាងស្តុកទឹកដ៏សំខាន់ មួយ សម្រាប់បម្រើដល់វិស័យកសិកម្ម ហើយទំនប់ស្ទឹងភេនេះ បានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជិតឆ្ងាយឱ្យមកលម្ហែ កម្សាន្តជាមួយទេសភាពដ៏ស្រស់បំព្រង តាមបែបធម្មជាតិក្នុងតំបន់ចុងកាត់មាត់ញក។ លោកបានបន្តថា មុនទៅដល់ រមណីយដ្ឋានទេសចរណ៍ទំនប់ស្ទឹងភេ ភ្ញៀវទេសចរក៏បានគយគន់ចម្ការដំណាំអ្នកភូមិ យ៉ាងជក់ចិត្ត ជាមួយនឹងផ្លូវគមនាគមន៏ យ៉ាងល្អទៀតផង។ លោកបន្តទៀតថា ពេលភ្ញៀវទេសចរទៅដល់អាងទំនប់ស្ទឹងភេ នឹងទទួលបានអារម្មណ៍រីករាយ ដោយបាន ស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ ជាមួយនឹងការដើរលម្ហែលើស្ពានឫស្សីប្រវែងជាង២០០ម៉ែត្រ និងបានផ្តិតយករូបភាព ទុកជាអនុស្សាវរីយ៍ក្នុងកញ្ចុះលើផ្ទៃទឹកថ្លាឆ្វង់។ លើសពីនោះ ភ្ញៀវបានអង្គុយគយគន់ទេសភាពបណ្តើរ ញ៉ាំអាហារបណ្តើរ ដោយខ្លះបានបោះតង់សម្រាករ់ចាំមើលថ្ងៃរះនិងថ្ងៃលិចនៅលើខ្នងភ្នំ ក្រោមពន្លឺរស្មីក្រហមព្រឿងៗ បង្កប់នូវអារម្មណ៏ ស្រស់ស្រាយ បាត់អស់ក្តីកង្វល់។

ទីនេះយើងមានលក្ខណៈធម្មជាតិមានអតីតជាទំនប់ទឹកមួយនៅក្នុងតំបន់ព្រៃភ្នំ ដែលមានសក្ដានុពលបែបធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែយើងមិនទាន់មានសេវាអីធំដុំសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យច្រើននៅឡើយទេ ប៉ុន្តែយើងមានប្រជាពលរដ្ឋមួយក្រុមកំពុងលក់ដូរដូចជាមានកញ្ចុះសម្រាប់ទទួលទានអាហារជាដើម។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍ទំនប់ស្ទឹងភេ ស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត៕

អត្ថបទទាក់ទង