អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពត
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អនុគណៈកម្មការបុណ្យអុំទូកនៅខេត្តកំពត និងរបាយការណ៍លទ្ធផលរបស់អនុគណៈកម្មការរៀបចំពិធីបុណ្យ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាព អភិបាល អភិបាលរងស្រុក និងមន្ត្រីសាលខេត្ត សរុប ៥៨នាក់។
សូមរំលឹកថា រដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ទៅតាមកម្មវិធីដូចខាងក្រោម៖
-ការផ្គូរផ្គងទូក
-ការប្រណាំងទូក
-ការប្រគំតន្រ្តីចម្រៀងទំនើបចម្រុះនៅមាត់ព្រែក
-ការតាំងពិព័ណ៌ផលិតផល
-ការបង្ហាញប្រពៃណីដាល់អំបុក ១០ត្បាល់ នៅមាត់ព្រែក
-ការបង្ហោះគោម ១០០ និងបណ្តែតប្រទីប ២០០០ ក្នុងព្រែកកំពត
-ការបង្ហាញព្យុះហយាត្រាទូករទេសចរណ៍ ១០គ្រឿង និងទូកបេអឺ ៥គ្រឿង
-ការបាញ់កាំជ្រួច ១៥នាទី (បញ្ចប់ឆ្លងបុណ្យ)៕