ខ្មែរប៉ុស្ដិ៍ Close

    «កាំភ្លើងនិងផ្សែងឧស្មាន់បានបាញ់នៅវិមានរដ្ធសភា (US Capitol Hill) ទៅលើហ្វូងបាតុករគាំទ្រ Trump ដែលទាមទារផ្លាស់ប្តូរការចាញ់របស់មេដឹកនាំរបស់ខ្លួន»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1718
    «កាំភ្លើងនិងផ្សែងឧស្មាន់បានបាញ់នៅវិមានរដ្ធសភា (US Capitol Hill) ទៅលើហ្វូងបាតុករគាំទ្រ Trump ដែលទាមទារផ្លាស់ប្តូរការចាញ់របស់មេដឹកនាំរបស់ខ្លួន»«កាំភ្លើងនិងផ្សែងឧស្មាន់បានបាញ់នៅវិមានរដ្ធសភា (US Capitol Hill) ទៅលើហ្វូងបាតុករគាំទ្រ Trump ដែលទាមទារផ្លាស់ប្តូរការចាញ់របស់មេដឹកនាំរបស់ខ្លួន»

    ប្រភពគេហទំព័រ Channel News Asia ព្រឹកថ្ងៃ 07/01/2021 : ប៉ូលីសនៅ CAPITOL Hill បានបញ្ជេញកាំភ្លើង និងបានបាញ់ផ្សែងឧស្មាន់ទៅលើហ្វូងបាតុករដែលសំរុកចូលដើម្បីបង្ខំអោយសភាបដិសេធការចាញ់ឆ្នោតរបស់ Trump។

    ប៉ូលីសបានជម្លាសសមាជិកសភានិង សមាជីកព្រឹទ្ធសភាចេញពី CAPITOL Hill បន្ទាប់ពី បាតុករបានដើរចូលក្នុងវិមានរដ្ធសភា ហើយប្រការនេះបានបង្ខំអោយស្ថាប័ននិតិបញ្ញតិទាំង២ ផ្អាកការពិភាគ្សាលើការទទួលស្គាល់ជ័យជំនះ ក្នុងការបោះឆ្នោតរបស់ Joe Biden ។

    បាតុករមួយរូបបានស្រែកថា «Trump បានឈ្នះឆ្នោត» ។

    អនុប្រធានាធិបតី Mike Pence ដែលទៅធ្វើជាអធិបតីនៃសម័យប្រជុំរួមគ្នានេះត្រូវបានគេនាំចេញពីព្រឹទ្ធសភា។

    ប៉ូលីសបានណែនាំអោយសមាជិកសភានិងព្រឹទ្ធសភាយកម៉ាស់ការផ្សែងឧស្មានបង្ហូរទឹកភ្នែកមកពាក់ ហើយបុគ្គលិក បំរើការនៅវិមានរដ្ធសភា – សមាជិកសភារាប់រយនាក់ហើយ នឹងអ្នកកាសែតក៍ត្រូវបានជម្លាសចេញទៅកាន់ទីតាំងមួយផ្សេង។