ខ្មែរប៉ុស្ដិ៍ Close

លោក ឃួង ស្រេង៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចទទួលភ្ញៀវជាង៥០០នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
លោក ឃួង ស្រេង៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចទទួលភ្ញៀវជាង៥០០នាក់ លោក ឃួង ស្រេង៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលអាចទទួលភ្ញៀវជាង៥០០នាក់

(ភ្នំពេញ)៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង រួមជាមួយនឹងអភិបាលរងរាជធានី អភិបាលខណ្ឌ និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ដូច្នេះ ៤អគារ ស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។

លោក ឃួង ស្រេង បានលើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។

តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវឲ្យមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។

លោកក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែមករា ខាងមុខនេះ នៅតាមបណ្ដាសាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នឹងបើកវេសនកាលចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យ សាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ។

បើតាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អគារចត្តាឡីស័កនេះ មានចំនួន៤អគារ ដែល១អគារមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ មានបន្ទប់ទឹក និងបន្ទប់អនាម័យ ទំហំ ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវលូ ទឹកភ្លើង។

ក្នុង១អគារ មានចំនួន ២១គ្រែ x ៦បន្ទប់ x ៤អគារ ស្មើ ៥០៤គ្រែ បង្អួច ១អគារ ទ្វារធំ ១អគារ ទ្វារតូច ១អគារចំនួន ៣២បង្អួច x ៤អគារ ស្មើនឹង១២៨បង្អួច ចំនួន ០២ x ៤អគារ ស្មើនឹង០៨ទ្វារ ចំនួន ០៣ x ៤អគារ ស្មើនឹង១២ទ្វារ។

កង្ហារ ១អគារ ចំនួន ៦០កង្ហារ x ៤អគារ ស្មើនឹង២៤០កង្ខារ។ កង្ហារបឺតខ្យល់ ១អគារចំនួន ៤កង្ហារ x ៤អគារ ស្មើនឹង១៦កង្ខារ បន្ទប់ទឹកអនាម័យ១អគារ ចំនួន ១៥ x ៤អគារ ស្មើនឹង៦០បន្ទប់ បន្ទប់ទឹក ១អគារ ចំនួន ១៥ x ៤អគារ ស្មើនឹង៦០បន្ទប់ កញ្ចក់ឆ្លុះមុខ ១អគារ ចំនួន ១៤ x ៤អគារ ស្មើនឹង៥៦កញ្ចក់ ឡាវ៉ាបូលាងដៃ ចំនួន ១៤ x ៤អគារ ស្មើនឹង៥៦ឡាវ៉ាបូ ក្រាលកៅស៊ូបាតអគារ និងក្រាលបាតអគារសុខាភិបាល ទំហំ ៣,៨៥០ម៉ែត្រ អំពូលភ្លើង 1.2ម៉ែត្រ ចំនួន ៥០អំពូល x ៤អគារ ស្មើនឹង២០០អំពូល។

អគារសុខាភិបាល ១ ទំហំ ៣៦៥ម៉ែត្រការ៉េ, បន្ទប់ទឹកអគារសុខាភិបាល ចំនួន២បន្ទប់, បន្ទប់សម្រាប់យកសំណាក ចំនួន ០៤បន្ទប់ និងបន្ទប់បុគ្គលិកពេទ្យផ្នែក ខាងលើ ចំនួន ០៥បន្ទប់ អគារសន្តិសុខ១៕

អត្ថបទទាក់ទង