ខ្មែរប៉ុស្ដិ៍ Close

សាលាក្រុងភ្នំពេញនឹងរៀបការ៉ូឡាថ្មីតាមមហាវិថីធំៗមួយចំនួនសម្រាប់អ្នកដំណើរថ្មើជើងនិងជនពិការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 6

ថ្លែងនៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ដែលសម្រេចបានរួចរាល់ ១០០% ហើយនោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបការ៉ូឡាថ្មីតាមមហាវិថីធំៗមួយចំនួនសម្រាប់អ្នកថ្មើរជើងក៏ដូចបងប្អូនជនពិការអាចធ្វើដំណើរបាន។

ជាក់ស្ដែងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់មុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់មុខក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំគម្រោងរៀបការ៉ូឡាថ្មី នឹងតម្រូវឱ្យបងប្អូនដែលមានផ្ទះនិងដីនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចនោះ ក្រោមការប្រទានកម្មដីធ្លីរបស់រាជរដ្ឋាភិបាល ត្រូវធ្វើរបងផ្ទះតាមរចនាបថតែមួយដែលរដ្ឋបាលរាជធានីភ្នំពេញចេញគំរូឱ្យសាងសង់៕

អត្ថបទទាក់ទង