ខ្មែរប៉ុស្ដិ៍ Close

មហាជន បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា

ដោយ៖ Sreyleak ​​ | 15 ម៉ោងមុន ព័ត៌មានទូទៅ 157
មហាជន បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា មហាជន បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា

មហាជនទូទៅ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅដ្ឋាន ហើយដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារសរុបចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារ ដល់ជនរងគ្រោះរួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

គួរបញ្ជាក់ផងដែរថា អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់ ២នាក់គូដណ្ដឹង ដែលបានប្រព្រឹត្តនៅចំណុចបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការផ្ដន្ទាទោសរបស់ក្រុមប្រឹក្សាជំរុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំងបីខាងលើគឺជាការផ្ដន្ទាទោសក្នុងកម្រិតអតិបរមានៃទោស៕