ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ម ប៊ុនហេង ចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០០គ្រួសារនៅសហគមន៍សែនសុខ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1337
    ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ម ប៊ុនហេង ចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០០គ្រួសារនៅសហគមន៍សែនសុខ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ម ប៊ុនហេង ចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០០គ្រួសារនៅសហគមន៍សែនសុខ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

    ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងការបង្ការទប់ស្កាត់នូវការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីឱ្យសង្គមជាតិរបស់យើងគេចផុត ពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។

    ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្ដម និងឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ ដើម្បីការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាស់ក្រណាត់នេះជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់ឱ្យ ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ដើម្បីការពារ ជំងឺកូវីដ-១៩។ ឯកឧត្ដមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាពាក់ម៉ាស់ ការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ។

    ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ម ប៊ុនហេង បានមានប្រសាសន៍បញ្ជាក់ថា ការចែកម៉ាស់ជូនប្រជាពលរដ្ឋនេះ យើងចែកជូនតែប្រជាពលរដ្ឋដែលមិនមានលទ្ធភាព ក្នុងការទិញម៉ាស់មកប្រើប្រាស់។ ដោយឡែកសម្រាប់កម្មករកម្មការិនីរោងចក្រ ផ្នែកសុខភាព ការងារជាអ្នកផ្ដល់ជូនតាមរយៈសហជីពរបស់ពួកគេ នៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះទាំងអស់គ្នា ៕

    អត្ថបទទាក់ទង